ជូនចំពោះសហគមន៍អ្នកប្រើប្រាស់ និងម្ចាស់គេហទំព័រប្រភពដើមទាំងអស់,
ក្នុងនាមជាក្រុមការងារ KhTracker.Org ពួកយើងតែងតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងតម្លាភាពជានិច្ចជាមួយអ្នកប្រើប្រាស់ និងម្ចាស់កម្មសិទ្ធិបញ្ញាទាំងអស់។ ពួកយើងមិនមានបំណងលាក់លៀមនោះទេ ហើយសូមជម្រាបដោយស្មោះត្រង់ថា នាពេលបច្ចុប្បន្ននេះ ក្រុមការងារយើងខ្ញុំមិនទាន់មានសមត្ថភាព ឬធនធានគ្រប់គ្រាន់ក្នុងការ Crack កម្មវិធី ហ្គេម ឬឯកសារផ្សេងៗដោយខ្លួនឯងនៅឡើយទេ។
គោលបំណងចម្បង និងចេតនាពិតប្រាកដរបស់ KhTracker.Org គឺចង់បង្កើតនូវបណ្ណាល័យឌីជីថលមួយ ដើម្បីជួយសម្រួលដល់ប្រជាជនកម្ពុជា ក៏ដូចជាសិស្ស និស្សិត ឱ្យមានភាពងាយស្រួលក្នុងការស្វែងរក និងទាញយកកម្មវិធី ឬឯកសារផ្សេងៗយកមកប្រើប្រាស់សម្រាប់ការសិក្សា ការស្រាវជ្រាវ និងការកម្សាន្តនៅក្នុងស្រុក ជាមួយនឹងល្បឿនលឿន និងងាយស្រួល។
អាស្រ័យហេតុនេះហើយ ទើបកន្លងមកពួកយើងបានខិតខំប្រមូលចងក្រងឯកសារ កម្មវិធី និងហ្គេមនានា ពីប្រភពគេហទំព័រធំៗមួយចំនួននៅបរទេស។ ពួកយើងសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមផ្តល់ការគោរពយ៉ាងខ្ពង់ខ្ពស់ដល់ម្ចាស់គេហទំព័រ និងក្រុម Cracker ទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងពេលវេលាដ៏មានតម្លៃរបស់ពួកគេ។ ពួកយើងសូមបញ្ជាក់យ៉ាងច្បាស់ថា គ្រប់សមិទ្ធផលទាំងអស់គឺជាការប្រឹងប្រែងរបស់ម្ចាស់ដើមទាំងស្រុង ហើយពួកយើងគ្រាន់តែជាអ្នកចែកចាយបន្ត (Re-distributor) ក្នុងគោលបំណងចែករំលែកបន្តប៉ុណ្ណោះ។
ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់គេហទំព័រដើមទាំងអស់នឹងយល់ពីចេតនាល្អរបស់យើងខ្ញុំចំពោះសហគមន៍កម្ពុជា។ ពួកយើងសូមផ្តល់ការ Credit ពេញលេញ និងថ្លែងអំណរគុណដល់គេហទំព័រដែលជាប្រភពដើមដូចខាងក្រោម៖
សូមអរគុណសម្រាប់ការយោគយល់ ការខិតខំប្រឹងប្រែង និងការគាំទ្ររបស់អ្នកទាំងអស់គ្នា! ដោយក្តីគោរពពីក្រុមការងារ KhTracker.Org